តើត្រូវធ្វើយ៉ាងណាដើម្បីទិញសម្ភារទោងនៅប្រទេសកម្ពុជាបាន?

System Administrator 22 Mar, 2017 Root 0 Hit: 551

លក់​ដុំ​ទោង​សម្រាប់​សាលារៀន ភោជ​នី​យដ្ឋាន និងសម្រាប់ប្រកបរបរអាជីវកម្ម

តើត្រូវធ្វើយ៉ាងណាដើម្បីទិញសម្ភារៈទោងនៅប្រទេសកម្ពុជាបាន

ការ​ទិញ​ទោង​សម្រាប់​ទី​ធ្លា​ខាង​ក្រៅ ឬ​សម្រាប់​ទី​ធ្លា​ខាង​ក្នុង​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា ​ដោយ​តម្រូវ​តាម​ការ​ប្រើ​ប្រាស់​ ទី​តាំង​ និង​តម្លៃ។ សម្រាប់​សាលា​រៀន ព្រះ​វិហារ​គ្រិស្ត ទី​ប្រ​ជុំ​ជន និង​សម្រាប់​ប្រកប​អាជីវ​កម្ម​ដូច​ជា​ភោជនីយ​ដ្ឋាន ជា​ទូ​ទៅ មាន​សម្ភារៈ​ទោង​សម​រម្យ​មួយ ដែល​មាន​លក្ខណៈ​រឹង​មាំ​សម្រាប់​ការ​ប្រើ​ប្រ​ចាំ​ថ្ងៃ។

បន្ថែម​ពី​គុណ​ភាព​នោះ​ តម្លៃ​ក៏​ជា​អ្វី​ដែល​អតិ​ថិ​ជន​ត្រូវ​គិត​គូរ​ផង​ដែរ ព្រោះ​នេះ​ជា​សម័យ​អ៊ិន​ធើ​ណែត ​ការ​ស្វែង​រក​តម្លៃ​ពី​ហាង ​ឬ​រោង​ចក្រ​នី​មួយៗ​ក៏​មាន​ភាព​ងាយ​ស្រួល។ ដូច្នេះ​ អតិ​ថិ​ជន​គួរ​តែ​ស្វែង​រក​អ្នក​ផ្គត់​ផ្គង់​ណា​ដែល​ផ្ដល់​នូវ​តម្លៃ​លក់​ដុំ​សម្រាប់​ការ​ទិញ​ទោង។

វិធី​ជ្រើសរើសសម្ភារៈទោងឱ្យសមនឹងតម្រូវការ

ជំហាន​ទី​មួយ គឺ​ត្រូវ​ស្គាល់​ផលិត​ផល​ដែល​សាក​សម​សម្រាប់​អ្នក​ដែល​ប្រើ។ ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជា​យើង​នេះ​ ទោង​សាក​សម​បំផុត​សម្រាប់​កុមារ​ចាប់​ពី​អាយុ 2 ឆ្នាំ​ដល់ 10 ឆ្នាំ​។

ទីធ្លា​ខាង​ក្នុង ឬ​ខាង​ក្រៅ៖ ជា​ទូ​ទៅ សម្ភារៈ​សម្រាប់​ទី​ធ្លា​ខាង​ក្រៅ (សួន​កម្សាន្ដ ឬ​ទី​ធ្លា​សាលា​) ងាយ​ទទួល​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ ដូច​ជា​ការ​ប៉ះ​ពាល់​ពី​កម្ដៅ​ថ្ងៃ និង​ទឹក​ជំនន់​ជា​ដើម ដូច្នេះ វា​ត្រូវ​តែ​ផលិត​ឡើង​ពី​សារ​ធាតុ​ផ្សំ​រឹង​មាំ ដើម្បី​ឱ្យ​ប្រើ​ជាប់​បាន​យូរ។

ទំហំ​ទី​តាំង៖ ទំហំ​ទី​ធ្លា​ដែល​នៅ​ទំនេរ​អាច​កំណត់​ទំហំ និង​ចំនួន​នៃ​ទោង​រំយោល ក្ដារ​ប៉ាក់​ប៉ើក និង​សម្ភារៈ​ទោង​ផ្សេងៗ​ទៀត​ដែល​គួរ​មាន ឬ​សាក​សម​សម្រាប់​ទី​ធ្លា​នោះ​។

ពណ៌ និង​ម៉ូត៖ នេះ​គឺ​ជា​ការ​​ពិចារណា​ដ៏​សំខាន់​មួយ​ផង​ដែរ​សម្រាប់​លោក​អ្នក​ក្នុង​ការ​រៀប​ចំ​ឱ្យ​ទី​តាំង និង​ទិដ្ឋភាព​សម​គ្នា។ សម្រាប់​ការ​ទិញ​ទោង​ធំៗ​ដាក់ យើង​អាច​រៀប​ចំ​ពណ៌​ឱ្យ​សម​ទៅ​នឹង​ទី​ធ្លា សាលា​រៀន និង​ក្រុម​ហ៊ុន​ជា​ដើម​។

តើ​ត្រូវ​ទៅ​ទិញ​សម្ភារៈ​ទោង​នៅ​កន្លែង​ណា​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទទួល​បាន​តម្លៃ​លក់​ដុំ?

ToysCambodiaមាន​លក់​សម្ភារៈ​ទោង​សម្រាប់​ទីធ្លា​ខាងក្នុង និង​ខាង​​ក្រៅ​ប្រកប​ដោយ​គុណភាព​ខ្ពស់ រួម​ជាមួយ​នឹង​ពណ៌ និង​ម៉ូត​ជា​ច្រើន​សម្រាប់​លោក​អ្នក។ToysCambodiaផ្ដល់​ជូន​នូវ​ការ​លក់​សម្ភារៈ​ទោង​គុណ​ភាព​ខ្ពស់​ពី​ប្រទេស​ចិន​ដោយ​មាន​តម្លៃ​ដ៏​ល្អ​បំផុត​ពី​រោង​ចក្រ​សម្រាប់​លោក​អ្នក​គួរ​ពិចារណា។

លើស​ពី​សម្ភារៈ​ហើយ​នោះ លោក​អ្នក​អាច​ជ្រើស​រើស​ប្រភេទ​កម្រាល​ជ័រ ឬ​ស្មៅ​សិប្ប​និម្មិត​ដែល​អាច​ផ្ដល់​បន្ថែម​នូវ​ការ​ការពារ​ពី​ការ​ធ្លាក់ ឬ​គ្រោះ​ថ្នាក់​ចៃ​ដន្យ​ណា​មួយ។ ដោយ​ការ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ក្រាល​កម្រាល នឹង​នូវ​ការ​ការពារ​មួយ​កម្រិត​ទៀត ដែល​ធ្វើ​ឱ្យ​ទីធ្លា​កុមារ​របស់​លោក​អ្នក​ក្លាយ​ជា​កន្លែង​លេង​ដ៏​អស្ចារ្យ​បំផុត។

អ្វី​ដែល​លោក​អ្នក​ត្រូវ​ធ្វើ​គឺ​គ្រាន់​តែ​ហៅ​ទូរស័ព្ទ ឬ​ផ្ញើ​សារ​អ៊ីមែល​មក​កាន់​បុគ្គលិក​របស់ToysCambodia ហើយ​សំណួរ​របស់​លោក​អ្នក​នឹង​ត្រូវ​ឆ្លើយ​ភ្លាមៗ​ប្រកប​ដោយ​សុជីវ​ធម៌​ខ្ពស់​។ យើង​ខ្ញុំ​នឹង​ប្រាប់​លោក​អ្នក​ពី​ការ​ទិញ​ទោង​ដ៏​ល្អ​ឥត​ខ្ចោះ​ រួម​ទាំង​អាច​សន្សំ​លុយ​សម្រាប់​ទិញ​អ្វី​ផ្សេង​បាន​ក្នុង​ពេល​តែ​មួយ​ទៀត​ផង។ សូម​កុំ​បារម្ភ​ពី​ការ​តំឡើង​ឡើយ ព្រោះ​ ToysCambodiaអាច​តំឡើង​ជូន​លោក​អ្នក​បាន​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ។

ប្រសិន​បើ​ព្រះ​វិហារ​គ្រិស្ដ សាលា​រៀន សួន​កម្សាន្ត ការ​បរិច្ចាគ ឬ​សម្រាប់​ការ​ធ្វើ​ជំនួញ​របស់​លោក​អ្នក​កំពុង​ស្វែង​រក​សម្ភារៈ​ទោង​សម្រាប់​ទី​ធ្លា​ខាង​ក្នុង ឬ​ខាង​ក្រៅ​មាន​គុណភាព​ខ្ពស់​ សូម​អនុញ្ញាតិ​ឱ្យToysCambodiaយើង​ខ្ញុំ​ត្រួស​ត្រាយ​ផ្លូវ​ជូន​លោក​អ្នក។ ការ​ផ្ដល់​ជូន​នូវ​តម្លៃ​លក់​ដុំ​នឹង​ប្រកួត​ប្រជែង​ទីផ្សារ​ផ្សេង​ទៀត ហើយ​យើង​ខ្ញុំ​ផ្ដល់​ជូន​នូវ​គុណ​ភាព និង​សេវា​កម្ម​ល្អ​បំផុត​ពី​លើ​ផលិត​ផល​ដែល​អាច​ប្រើ​បាន​​​រាប់​ឆ្នាំ​សម្រាប់​ការ​ប្រើ​ទូ​ទៅ។

ដើម្បីស្នើសុំតារាងតម្លៃ សូមបញ្ជាក់ផ្នែកនីមួយៗដូចខាងក្រោម៖

- ទោងសម្រាប់ទីធ្លាខាងក្នុង ឬខាងក្រៅ

- អាយុកុមារ

- ការបំពាក់កម្រាលស្មៅ

- ម៉ូតដែលចង់បាន

- ពេលដែលចង់បានទំនិញ

Comments

Leave your comment