តើការតំឡើងទោងសម្រាប់កុមារមានអត្ថប្រយោជន៍អ្វីខ្លះ?

System Administrator 22 Mar, 2017 Root 0 Hit: 547

ពេល​ដែល​លោក​អ្នក​ទាល់​គំនិត​ថា​នឹង​ត្រូវ​ធ្វើអ្វី​ដើម្បី​ឱ្យ​កូន​សប្បាយ​ចិត្ត និង​មាន​សុខភាព​ល្អ សូម​នាំ​ពួក​គេ​ទៅ​លេង​ទោង​។ កុមារ​គ្រប់​វ័យ​អាច​ចំណាយ​ពេល​ពីរ​បី​ម៉ោង​ការ​លេង​ទោង​ដូច​ជា យោល តោង រក្សា​លំនឹង ជីក រត់ និង​ទាក់​ទង​ជា​មួយ​នឹង​កុមារ​ដទៃ​ទៀត​ទីធ្លា​ដែល​សំខាន់​នេះ។ យោងតាម​របាយការណ៍​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ទោង​កុមារ​អាច​ជួយ​ឱ្យ​កុមារ​មាន​ការ​អភិវឌ្ឍ​ប្រាជ្ញា ស្មារតី រាង​កាយ និង​ទំនាក់​ទំនង​សង្គម។

អត្ថប្រយោជន៍ចំពោះរាងកាយ

ក្រុម​គ្រូ​ពេទ្យ​វះ​កាត់​ទូទៅ​នៅ​សហរដ្ឋ​អាមេរិក​បាន​ឱ្យ​ដឹង​ថា នៅ​ខែ​មករា ឆ្នាំ ២០១០ ស្ទើរ​តែ​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ ៣ នាក់​មាន​បញ្ហា​ធាត់​លើស​ទម្ងន់។ ទោង​អាច​ជួយ​ឱ្យ​កុមារ​មាន​ចលនា និង​កម្សាន្ដ​ក្នុង​ពេល​តែ​មួយ។ ទោង​រំអិល​ផ្ដល់​នូវ​ការ​ហាត់​ប្រាណ​បែប​ឡើង​ចុះសម្រាប់​ជើង ទោង​តោង​ផ្ដល់​នូវ​ការ​ហាត់​ប្រាណ​ដល់​ដៃ និង​ស្មា ទោង​បែប​កម្សាន្ដ​ក្នុង​ព្រៃ​ជួយ​ពង្រឹង​សុខភាព​ដៃ ជើង និង​ស្មា ហើយ​ទោង​ដទៃ​ទៀត​អាច​ជួយ​កុមារ​ឱ្យ​មាន​ចលនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដោយផ្ដល់​មក​វិញ​នូវ​សុខភាព​សរសៃ​ឈាម និង​ចលនា​បេះដូង​ដើរ​បាន​ល្អ។

អត្ថប្រយោជន៍ផ្នែកទំនាក់ទំនងក្នុងសង្គម

ចំណុច​សំខាន់​មួយ​នៃ​ការ​លេង​ទោង គឺ​កុមារ​អាច​ធ្វើ​ការ​ទាក់​ទង​ជាមួយ​នឹង​កុមារ​ដទៃ​ទៀត​ដែល​កំពុង​លេង​ជាមួយ​គ្នា។ យោង​តាម​គេហទំព័រ Voice of Play បាន​ឱ្យ​ដឹង​ថាទាំង​ការ​ទាក់​ទង​ជា​ក្រុម និង​ការ​អភិវឌ្ឍ​ផ្នែក​សង្គម​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កន្លែង​ទោង​កុមារ​ដោយ​វិធី​នានា​ដូច​ជា កុមារ​អាច​រៀន​ចំពោះ​ការ​ផ្លាស់​ប្ដូរ​វេន​គ្នា រៀន​គ្រប់គ្រង​ខ្លួន​ឯង​ដើម្បី​លេង​ទោង​យោល ហើយ​ពួក​គេ​ក៏​អាច​បង្កើត​ការ​សន្ទនា​ពេល​កំពុង​លេង​បាន​ទៀត​ផង។

អត្ថប្រយោជន៍ចំពោះទំនុកចិត្តលើខ្លួនឯង

ឪពុក​ម្ដាយ​របស់​កុមារ​ដែល​មាន​អាយុ ៤ ទៅ ៥ ឆ្នាំ ញញឹម​នៅ​ពេល​ដែល​ពួក​គាត់​ឃើញ​កូនៗ​មាន​សមត្ថភាព​អាច​លេង​ទោង​ដែល​មាន​ការ​តោង​លើ​ជញ្ជាំង ដើរ​លើ​ជណ្ដើរ​ខ្សែ ឬ​កូនៗ​ដែល​មាន​អាយុ ៣ ឆ្នាំ​អាច​វារ​លើ​ស្ពាន​ខ្សែ​ខ្លួន​ឯង​ដោយ​មិន​មាន​ភាព​ភ័យ​ខ្លាច​អ្វី​ទាំង​អស់ និង​ដោយ​ស្ទាត់​ជំនាញ។ គេហទំព័រ Voice of Play ដដែល​បាន​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​សញ្ញាណ​មួយ​ដែល​បង្ហាញ​ឱ្យ​ដឹង​ថា​កុមារ​អាច​ឈាន​ទៅ​រក​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​ការ​លើក​តម្លៃ​ខ្លួន​ឯង​កាន់​តែ​ខ្ពស់។

គេហទំព័រ​នេះ​ក៏​បាន​បន្ថែម​ទៀត​ផង​ដែរ​ថា ទោង​ដូច​ជា​ទោង​ផ្លូវ​រូង​ក្រោម​ដី និង​ទីធ្លា​បិទ​ជិត អាច​ជួយ​ពួក​គេ​ឱ្យ​មាន​ការ​លេង​បែប​ស្រមើ​ស្រមៃ ដែល​កុមារ​អាច​ដក​ពិសោធន៍​ជាមួយ​នឹង​ការ​បញ្ចេញ​អារម្មណ៍​ផ្សេងៗ​ និង​ការ​រៀន​ពី​សមត្ថភាព​ក្នុង​ជីវិត ដូច​ដែល​ពាក្យ​ស្លោក​របស់​លោក​អាល់បឺត អេន​ស្តេន បាន​លើក​ឡើង​ថា “ការ​លេង គឺ​ជា​បែបបទ​ដ៏​អស្ចារ្យ​នៃ​ការ​ស្រាវជ្រាវ។

អត្ថប្រយោជន៍ផ្នែកស្មារតី

ទោង​អាច​ជួយ​ឱ្យ​កុមារ​តូចៗ​អភិវឌ្ឍ​ខួរ​របស់​ពួក​គេ​ពេល​ដែល​ពួក​គេ​រៀន​ពី​ពិភព​លោក​តាម​រយៈ​សកម្មភាព​នានា និង​បទ​ពិសោធន៍​នានា នេះ​បើ​យោង​តាម​របាយការណ៍​របស់​សាស្តា(Shasta)។ ការ​បក​ស្រាយ​ត្រូវ​បាន​បន្ត​ទៀត​ថា ការ​អភិវឌ្ឍ​ខួរ​ក្បាល​ក្នុង​រយៈ​ពេល ៦ ឆ្នាំ​ដំបូង​ពិត​ជា​មាន​សារសំខាន់​សម្រាប់​ជីវិត ហើយ​ពេល​ដែល​ក្មេង​ធ្វើ​ចលនា​អារម្មណ៍ និង​សកម្មភាព​ដោយ​ការ​លេងទោង​កាន់​តែ​ញឹកញាប់​ ការ​បង្កើត​ទំនាក់​ទំនង​ប្រព័ន្ធ​ខួរ​ក្បាល​មាន​កាន់​តែ​ច្រើន​

Comments

Leave your comment