Benefits of Abacus Training for Your Kids

System Administrator 26 Feb, 2019 Root 0 Hit: 759

តើ 2347​​+​7895​ ស្មើ​ប៉ុន្មាន? តើ​អ្នក​កំពុង​ធ្វើ​ការ​គណនា​លើ​ទូរស័ព្ទដៃ ឬ​ក៏​កំពុង​ប្រើ​ម៉ាស៊ីន​គិត​លេខ​មែន​ទេ? តើ​អ្នក​ដឹងទេ​ថា​ក្មេង​អាយុ​ខ្ទង់ 6 ឆ្នាំ​អាច​ដោះ​ស្រាយ​លំហាត់​នេះ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដោយ​មិន​ចាំ​បាច់​ប្រើ​ឧបករណ៍​អេឡិចត្រូនិច​មក​ជំនួយ​អ្វីទាំង​អស់? នេះ គឺ​ជា​ឥទ្ធិពល​នៃ​ការ​រៀន​ប្រើ​ក្បាច់​គិត​លេខ។

អត្ថប្រយោជន៍នៃការបង្រៀនកូនរបស់អ្នកឱ្យប្រើក្បាច់គិតលេខ (អាបាខាស)

តើ 2347​​+​7895​ ស្មើ​ប៉ុន្មាន? តើ​អ្នក​កំពុង​ធ្វើ​ការ​គណនា​លើ​ទូរស័ព្ទដៃ ឬ​ក៏​កំពុង​ប្រើ​ម៉ាស៊ីន​គិត​លេខ​មែន​ទេ? តើ​អ្នក​ដឹងទេ​ថា​ក្មេង​អាយុ​ខ្ទង់ 6 ឆ្នាំ​អាច​ដោះ​ស្រាយ​លំហាត់​នេះ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដោយ​មិន​ចាំ​បាច់​ប្រើ​ឧបករណ៍​អេឡិចត្រូនិច​មក​ជំនួយ​អ្វីទាំង​អស់? នេះ គឺ​ជា​ឥទ្ធិពល​នៃ​ការ​រៀន​ប្រើ​ក្បាច់​គិត​លេខ។

ការ​បង្រៀន​កុមារ​ឱ្យ​ប្រើ​ក្បាច់​គិត​លេខ​ជួយ​ពួក​គេ​ឱ្យ​ផ្ដោត​សំខាន់​លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ផ្លូវ​ចិត្ត​ផ្នែក​គិត​លេខ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​កូន​យល់​ពី​ក្បួន​មូលដ្ឋាន​គ្រឹះ​នៃ​ការ​គិត​លេខ។ ជាមួយ​នឹង​ការ​រៀន​ប្រើ​ក្បាច់​គិត​លេខ​ដែល​មាន​នៅ​ប្រទេស​ល្បីៗ​នៅ​ក្នុង​ពិភព​លោក ឪពុកម្ដាយ​ជា​ច្រើន​កំពុង​ជ្រើសរើស​ឱ្យ​កូន​ប្រើ​ក្បាច់​គិត​លេខ​សម្រាប់​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​របស់​ពួក​គេ។

តើ​អ្វី​ជា​ក្បាច់​គិត​លេខ?

ក្បាច់​គិត​លេខ គឺ​ជា​ឧបករណ៍​ដែល​គេ​ប្រើ​ក្នុង​ការ​គិត​លេខ​ដ៏​ចំណាស់​មួយ​ដែល​មនុស្ស​នា​សម័យ​បុរាណ​តែង​តែ​ប្រើ។ ក្បាច់​គិត​លេខ​ត្រូវ​បាន​ប្រើ​ដើម្បី​ក្នុង​ការ​គណនា​គណិតវិទ្យា​ក្បួន​នព្វន្ដ​តាំង​ពី​មុន​ការ​ប្រើ​ក្បួន​គណនា​ដោយ​សរសេរ​។

ក្បាច់​គិតលេខ​របស់​ជនជាតិ​ចិន​ដំបូង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​មុនព.ស 500។ ដូច​ក្បាច់​គិត​លេខ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ វា​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​អាស៊ី​ជា​ច្រើន​អំឡុង​គ.ស 1300។ វា​មាន​ប្រវត្តិ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ និង​នៅ​តែ​មាន​ប្រជា​ប្រិយភាព​ក្នុង​ការ​ប្រើ​នៅ​ប្រទេស​ចិន អាហ្វ្រិក រុស្ស៊ី ​និង​ឥណ្ឌា។

ក្បាច់​គិត​លេខ​ត្រូវ​បាន​គេ​ថា​ជា “កុំព្យូទ័រទី 1”។ វា​មាន​គ្រោង មាន​ដង​សម្រាប់​ដាក់​គ្រាប់ និង​មាន​គ្រាប់​អង្កាំ​មូលៗ ដោយ​ដង​ដាក់​អង្កាំ​នោះ​តំណាង​ឱ្យ​តម្លៃ​នៃ​លេខ​ក្នុង​ខ្ទង់​ផ្សេងៗ​គ្នា។ រាល់​អង្កាំ​នីមួយៗ​តំណាង​ឱ្យ​លេខ​មួយ​ខ្ទង់ ហើយ​អាច​ត្រូវ​ផ្លាស់​ប្ដូរ​បាន​តាម​រយៈ​ដង​របស់​វា។ ក្បួន​នៃ​ការ​ប្រើ​ក្បាច់​គិត​លេខ​ជា​ក្បួន​ដ៏​រហ័ស​បំផុត​ក្នុង​ការ​គណនា​លេខ ជាពិសេស​នោះ​ជាមួយ​នឹង​លំហាត់​ដែល​មាន​លេខ​ធំៗ។

ក្នុង​រយៈ​ពេល​ពីរ​ទសវត្ស​ចុង​ក្រោយ ក្បាច់​គិត​លេខ​ត្រូវ​បាន​កើន​ប្រជាប្រិយភាព​ថា​ជា​ឧបករណ៍​សម្រាប់​អភិវឌ្ឍ​ខួរ​ក្បាល ជាពិសេស​សម្រាប់​កុមារ​តែម្ដង។ ក្បាច់​គិត​លេខ​ជួយ​គ្រូ​គណិតវិទ្យា​ដោយ​ធ្វើ​ឱ្យ​ការ​បង្រៀន​កាន់​តែ​មាន​ភាព​សប្បាយ​រីក​រាយ និង​មាន​ប្រសិទ្ធភាព។

អត្ថ​ប្រយោជន៍​នៃ​ការ​រៀន​ក្បាច់​គិត​លេខ

ការ​រៀនក្បាច់​គិត​លេខ​ជួយ​អភិវឌ្ឍ​ចិត្ត​ឱ្យ​រឹង​មាំ និង​នឹង​នរ។ វា​ធ្វើ​ឱ្យ​សិស្ស​មាន​ទំនុក​ចិត្ត​មិន​ថា​មុខ​វិជ្ជា​គណិតវិទ្យា​នោះ​ទេ សូម្បី​មុខ​វិជ្ជា​ដទៃ​ទៀត​ក៏​ដូច​គ្នា​ដែរ។

ជាពិសេស​នោះ ការ​រៀន​ក្បាច់​គិត​លេខ​អាច​ជួយ​កូន​របស់​លោក​អ្នក​ដូច​ជា៖

    .: បណ្ដុះ​នូវ​មូលដ្ឋាន​គ្រឹះ​នៃ​គណិតវិទ្យា៖ គណិតវិទ្យា​អាច​ជា​ប្រស្នា​សម្រាប់​មនុស្ស​មួយ​ចំនួន។ យ៉ាង​ណា​មិញ ការ​រៀន​ពី​ក្បាច់​គិត​លេខ​ជួយ​បណ្ដុះ​នូវ​ភាព​យល់​ដឹង​ពី​គណិតវិទ្យា​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត​ក្នុង​រយៈ​នៃ​ការ​លូត​លាស់។ ជាមួយ​នឹង​ការ​មើលឃើញ​ក្បាច់​គិត​លេខ​ផ្ទាល់ រាល់​គំនិត​នៃ​លំហាត់​គណិតវិទ្យា​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ដោយ​ការ​ចាប់​កាន់​គ្រាប់​អង្កាំ។ កុមារ​ត្រូវ​រាប់​គ្រាប់​អង្កាំ​នោះ ហើយ​ការ​រាប់​នោះ​អាច​អភិវឌ្ឍ​ទំនាក់​ទំនង​ភ្នែក និង​ដៃ​របស់​ពួក​គេ​ផង​ដែរ។ កាល​ណា​កុមារ​អនុវត្ត​ជា​ប្រចាំ កុមារ​នឹង​អភិវឌ្ឍ​រូបភាព​របស់​ក្បាច់​គិត​លេខ​នៅក្នុង​ខួរក្បាល​របស់​ពួកគេ​ដើម្បី​គណនា​លំហាត់​គណិត​ក្នុង​ចិត្ត​របស់​ពួក​គេ។ សរុប​មក វា​គឺ​ជា​វិធី​ដ៏​គួរ​ឱ្យ​ចង់​រៀន​មួយ​ដែល​អាច​ណែនាំ​ការ​សិក្សា​ឈាន​ទៅ​រក​មុខ​វិជ្ជា​គណិត​វិទ្យា​ដែល​កាន់​តែ​ស្មុគ​ស្មាញ។

    .:ជំរុញ​កុមារ​ឱ្យ​ប្រើ​ខួរ​ក្បាល​ផ្នែក​ខាង​ស្ដាំ​របស់​ពួកគេ៖ ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង​ផ្ដោត​ទៅ​លើ​ការ​វិភាគ​ព័ត៌មាន ចំណែក​ឯ​ខួរ​ក្បាល​ខាង​ស្ដាំ​វិញ​ផ្ដោត​ទៅ​លើ​ការ​មើល​ឃើញ ការ​ច្នៃប្រឌិដ និង​ការ​គិត។ ជា​ទូទៅ តំបន់​ខួរ​ក្បាល​ផ្នែក​ខាង​ឆ្វេង​ត្រូវ​បាន​ប្រើ​ក្នុង​ការ​គណនា​លំហាត់​គណិតវិទ្យា​ដោយ​ប្រើ​ប៊ិក និង​ក្រដាស។ ការ​រៀន​ក្បាច់​គិត​លេខ​អាច​រំញោច​ដល់​ខួរ​ក្បាល​ផ្នែក​ខាង​ស្ដាំ​ ដោយ​ធ្វើ​ឱ្យ​សមត្ថភាព​របស់​កូន​របស់​អ្នក​មាន​ការ​វិវឌ្ឍ​ក្នុង​ការ​ទន្ទេញ មើល និង​សង្កេត។

    .: អភិវឌ្ឍ​ការ​គិត​បែប​តក្ក​វិទ្យា៖ កុមារ​អភិវឌ្ឍ​សមត្ថភាព​នៃ​ការ​ស្រមៃ​លើ​ការ​ប្រើ​ក្បាច់​គិត​លេខ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ និង​ដើម្បី​គណនា​លេខ​ដោយ​ប្រើ​ចិត្ត។ ពេល​ដែល​កុមារ​មើល​ឃើញ​នូវ​លំហាត់​គណិត​លើ​ក្បាច់​គិត​លេខ​ក្នុង​ក្ដី​ស្រមៃ​របស់​ពួក​គេ ពួកគេ​ត្រូវ​គិត និង​អនុវត្ត​បែប​តក្ក​ដើម្បី​ធ្វើ​ចលនា​ផ្លាស់ប្ដូរ​គ្រាប់​អង្កាំ​គិត​លេខ​ឱ្យ​បាន​ត្រឹម​ត្រូវ។ ការ​ធ្វើ​លំហាត់​គណិតវិទ្យា​ដោយ​ប្រើ​ចិត្ត​ជា​ប្រចាំ​ជួយ​សាង​សមត្ថភាព​ពួកគេ​ឱ្យ​ប្រើ​ក្នុង​មុខ​វិជ្ជា​តក្ក​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​។

    .: ជួយ​ឱ្យ​ការ​យល់​ដឹង​ផ្នែក​គណិតវិទ្យា​មាន​ការ​រីក​ចម្រើន៖ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​សិក្សា​ដែល​ប្រើ​ក្បាច់​គិតលេខ​កំពូល​អាច​ដោះស្រាយ​បញ្ហា​ទៅ​លើ​លំហាត់​គណិត​ពិបាកៗ​ល្អ​ជាង​អ្នក​ដែល​មិន​ធ្លាប់​រៀន​ប្រើ​ក្បាច់​គិត​លេខ​ទាល់​តែ​សោះ។ការ​រៀន​ប្រើ​ក្បាច់​គិត​លេខ​អាច​ធ្វើ​ឱ្យ​សមត្ថភាព​នៃ​ការ​ដោះស្រាយ​លំហាត់​គណិតវិទ្យា​របស់​ក្មេង​មាន​ការ​វិវឌ្ឍ​ដូច​ជា លេខ​ចំនួន​គត់ លេខ​មាន​ក្បៀស និង​ប្រភាគ​ជា​ដើម ហើយ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ការ​ការ​គិត​បែប​តក្កវិទ្យា​ស្មុគ​ស្មាញ។

    .: បង្កើន​ការ​ផ្ចង់​ស្មារតី៖ តាម​រយៈ​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាលា Decker Avenue នៃ​រដ្ឋកាលីហ្វ័រញ៉ា ដែល​អ្នក​ស្រាវជ្រាវ​ទាំង​នោះ​បាន​វិភាគ​ពី​ឥទ្ធិពល​នៃ​ការ​រៀន​ក្បាច់​គិត​លេខ​សម្រាប់​កុមារ​នៅ​ក្នុង​ថ្នាក់​រៀន។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​សិស្ស​ដែល​ទទួល​បាន​ការ​បង្រៀន​ការ​ប្រើក្បាច់​គិត​លេខ​បាន​បង្ហាញ​ពី​ភាព​រីក​ចម្រើន​កម្រិត​នៃការ​ផ្ចង់ស្មារតី​ខ្ពស់។

    .: ធ្វើ​ឱ្យ​ការ​ចង​ចាំ និង​ការ​មើល៖ ការ​សិក្សា​រយៈ​ពេល 2 ឆ្នាំ​មួយ​ដែល​មាន​ចំណង​ជើង​ថា “ឥទ្ធិពល​នៃការ​បង្រៀន​ក្បាច់​គិត​លេខ​ចំពោះ​ការ​គណនា​ដោយ​ចិត្ត​របស់​កុមារ​ជន​ជាតិ​ចិន” បាន​បង្ហាញ​ថា​អ្នក​សិក្សា​ក្បាច់​គិត​លេខ​មាន​ការ​ស្ដាប់ និង​ការ​មើល​ប្រសើរ​ជាង​អ្នក​ដែល​មិន​ធ្លាប់​រៀន​ក្បាច់​គិត​លេខ​ទាល់​តែសោះ។ ការ​ស្រាវជ្រាវ​មួយ​ទៀត​បាន​បង្ហាញ​ថា ការ​រៀន​ក្បាច់​គិត​លេខ​អាច​ធ្វើ​ឱ្យ​ការ​មើល​ឃើញ​មាន​ការ​រីក​ចម្រើន ដែល​អាច​រួម​ចំណែក​ក្នុង​ការ​ប្រមើល​រូបរាង​របស់​ក្បាច់​គិត​លេខ​នៅ​ក្នុង​ចិត្ត​របស់​ពួក​គេ។ សមត្ថភាព​នៃ​ការ​ប្រមើល​មើល​នេះ​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ដែល​កំពុង​សិក្សា​នៅ​ក្នុង​មុខវិជ្ជា​ដទៃ​ទៀត​ផង​ដែរ។

    .: លទ្ធផល​នៃ​ការ​សិក្សា​ខ្ពស់​ជាង​មុន៖ ក្បាច់​គិត​លេខ​មាន​ផល​ប្រយោជន៍​ដល់​កុមារ ព្រោះ​វា​ជួយ​គេ​ឱ្យ​មាន​ការ​រីក​ចម្រើន​លទ្ធផល​ក្នុង​ការ​សិក្សា​របស់​ពួក​គេ។ សម្រាប់​មុខវិជ្ជា​គណិតវិទ្យា ពិន្ទុ​ក៏​កើន​ឡើង​ពេល​ដែល​កុមារ​ចាប់​ផ្ដើម​គិត​លេខ​តាម​ក្បាច់​គិត​លេខ។ ការ​រៀន​ប្រើ​ក្បាច់​គិត​លេខ​អាច​ផ្ដល់​នូវ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​លំហាត់​បែប​គណិតនព្វន្ថ៕

ប្រភពអត្ថបទ៖ Benefits of Abacus Training for Your Kids

ពណ៌នា​អំពី​ផលិតផល៖

    .: អាបាខាស​ទំហំ​ធំ (Giant Abacus)៖ ស័ក្ដិសម​សម្រាប់​ថ្នាក់​រៀន​របស់​កុមារ​តូចៗ មាន​ពណ៌​ចម្រុះសម្រាប់​គ្រាប់​អង្កាំ​នីមួយៗ ងាយ​ស្រួល​ឱ្យ​កុមារ​ចងចាំ​ចំពោះ​ខ្ទង់​នីមួយៗ។

    .: អាបាខាសទំហំតូច (Table-top Abacus)៖ ត្រូវ​បានផលិត​ឡើង​សម្រាប់​ប្រើ​នៅ​តាម​គេហដ្ឋាន ឬ​នៅ​ក្នុង​ថ្នាក់​រៀន។ អាបាខាស​នេះ​កំពុង​ពេញ​និយម​នៅ​លើ​ទីផ្សារ​ប្រទេស​អាឡឺម៉ង់។ រូបរាង​ដ៏​តូច​របស់​អាបាខាស​ប្រភេទ​នេះ​ធ្វើ​ឱ្យ​កុមារ​ងាយ​ស្រួល​កាន់ និង​ងាយ​ស្រួល​ប្រើ ដោយ​គ្រាន់​តែ​ដាក់​នៅ​តុ​សរសេរ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ។ ផលិតផល​នេះ​ក៏​មាន​គ្រាប់​អង្កាំ​ដែល​មាន​ពណ៌​ចម្រុះ ដែល​ធ្វើ​ឱ្យ​កុមារ​ចង់​ប្រើ​ផង​ដែរ។

អាបាខាស​ទាំង​ពីរ​ទំហំ​នេះ​ជួយ​កុមារ​ឱ្យ​អាច​ធ្វើ​ការ​គណនា​លំហាត់​បាន​រហ័ស​ជាង​មុន និង​ងាយ​ស្រួល​ជាង​មុន។

ផលិតផលទាំងនេះមាននៅក្នុងស្តុកស្រាប់! សូមបញ្ជាទិញឥឡូវនេះ!

Comments

Leave your comment